ពលរដ្ឋរាប់រយនាក់ ក្នុងស្រុកកំពង់ត្រាច នាំគ្នាបិទផ្លូវជាតិលេខ៣៣ ព្រោះតែពិបាកទ្រាំនឹងដីហុយខ្លាំង

ខេត្តកំពត : កំពត៖ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅក្នុងភូមិចំនួន៣ នៃឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានប្រើពេលប្រហែលកន្លះម៉ោង កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដោយបាននាំគ្នាយករនាំងដែកបិទកំណាត់ផ្លូវជាតិលេខ៣៣ ព្រោះតែពិបាកទ្រាំ ដោយសារដីហុយខ្លាំង។ ករណីនេះ ថ្នាក់ដឹកនាំខេត្តកំពត និងស្រុកកំពង់ត្រាច បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរ ដោយនាំពលរដ្ឋចូលបរិវេណសាលាឃុំ រួចហៅតំណាងក្រុមហ៊ុនស្ថាបនាផ្លូវមកជួបរកដំណោះស្រាយ។

ក្រុមប្រជាពលរដ្ឋ បានរៀបរាប់ថា រយ:ពេល៥ ទៅ ៦ខែមកហើយ ដែលអ្នករស់នៅអមសងខាងផ្លូវជាតិលេខ៣៣ ក្នុងភូមិដើមចារ ភូមិភ្នំសាឡី និងភូមិកំពង់ទួល ឃុំកំពង់ត្រាចខាងលិច ពិបាកទ្រាំក្នុងការរស់នៅ ដោយសារដីហុយខ្លាំងពេក។ កាលពីក្រុមហ៊ុនចាប់ផ្តើមធ្វើផ្លូវដំបូងឃើញមានការស្រោចទឹក១ដង ឬ២ដងក្នុង១ថ្ងៃ ប៉ុន្តែប្រហែលជា៥ ទៅ៦ខែមកកន្លងមកនេះ មិនមានការស្រោចទឹកសោះ ទើបបណ្តាលឱ្យដីហុយមើលអ្វីមិនឃើញ ពេលម៉ូតូ ឬឡានបើកឆ្លងកាត់ម្តងៗ។ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មិនមានបំណងបង្កការរាំងស្ទះដល់សកម្មភាពស្ថាបនាផ្លូវ ឬធ្វើឱ្យខកពេលវេលាសម្រាប់អ្នកដំណើរនោះទេ តែចង់ឱ្យក្រុមហ៊ុនស្រោចទឹកដូចពេលមុន។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា សកម្មភាពរបស់ប្រជាពលរដ្ឋនាំគ្នាប្រមូលផ្តុំគ្នាប្រហែលកន្លះម៉ោង កាលពីព្រឹកមិញមិនមែនជាការតវ៉ានោះទេ តែពួកគាត់ស្នើ ឱ្យក្រុមហ៊ុនធ្វើផ្លូវគោរពតាមគោលការណ៍។ ជាធម្មតា ក្នុង១ថ្ងៃ ក្រុមហ៊ុនស្ថាបនាផ្លូវត្រូវស្រោចទឹក៦ដង។ ព្រោះតែមានករណីបែបនោះកើតឡើង អភិបាលរងខេត្តមួយរូបបានចុះមកភ្លាមៗ ហើយរូបលោកក៏បានចូលរួមសម្របសម្រួលដោយហៅតំណាងក្រុមហ៊ុនជួបផ្ទាល់។ ពេលនេះខាងក្រុមហ៊ុនបានយល់ព្រម និងធ្វើកិច្ចសន្យាអនុវត្តតាមគោលការណ៍រួចរាល់ហើយ៕

អត្ថបទទាក់ទង

ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានលើកឡើងថា.....
អនុវត្តតាមគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នគរបាលស្រុកលើកដែក ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ឆាប់ៗខាងមុខ
« ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » របស់ ចៅ ណន សុខហេង ខេត្តក្រចេះ បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ …
+